Acts 3

1មានពេល​មួយ​នោះនៅពេលអធិស្ឋាន​ម៉ោង​បីរសៀល​លោក​ពេត្រុសនិង​លោក​យ៉ូហាន​បាន​ទៅ​ព្រះ​វិហារ 2ហើយនៅ​ត្រង់​ខ្លោង​ទ្វារ​ព្រះ​វិហារដែលហៅថា​ទ្វារ​លំអ​មាន​បុរសម្នាក់ខ្វិនពីកំណើតដែល​ត្រូវបាន​គេ​សែង​មក​ដាក់​នៅ​ទីនោះ​រៀងរាល់ថ្ងៃ​ដើម្បី​សុំទានពី​អស់​អ្នក​ដែល​ចូលទៅក្នុង​ព្រះ​វិហារ 3ពេលគាត់ឃើញ​លោក​ពេត្រុសនិង​លោក​យ៉ូហានកំពុងចូលមកក្នុង​ព្រះ​វិហារ​នោះ​គាត់​ក៏​សុំទាន​ពីអ្នកទាំងពីរ 4ប៉ុន្ដែលោក​ពេត្រុសនិង​លោក​យ៉ូហាន​បាន​សម្លឹងមើលទៅគាត់​រួច​និយាយថា៖ ​«ចូរ​សម្លឹងមើល​មក​ពួក​យើង 5គាត់ក៏ស្ដាប់តាមអ្នក​ទាំង​ពីរ​ដោយ​សង្ឃឹមថា​នឹង​ទទួលបានអ្វីមួយពីពួកគេ 6ពេលនោះលោក​ពេត្រុសប្រាប់ថា៖ ​«មាសប្រាក់ខ្ញុំគ្មានទេប៉ុន្ដែអ្វី​ដែល​ខ្ញុំ​មាន​ខ្ញុំ​នឹង​ឲ្យអ្នក​គឺ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូគ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ចូរ​ក្រោកឡើងហើយដើរទៅ 7រួចលោក​ពេត្រុស​ក៏​ចាប់ដៃស្ដាំគាត់ហើយលើកគាត់ឡើង។ ​ភ្លាមនោះប្រអប់ជើងនិងកជើង​របស់​គាត់ក៏រឹងមាំ 8គាត់ក៏​ស្ទុះក្រោកឈរឡើងដើរទៅមកហើយ​បាន​ចូលទៅក្នុង​ព្រះ​វិហារជាមួយអ្នកទាំងពីរ​ដោយ​ដើរផងលោតផងទាំងសរសើរតម្កើងព្រះជាម្ចាស់ 9ពេលបណ្ដាជនទាំងអស់គ្នាឃើញគាត់ដើរទាំងសរសើរតម្កើងព្រះជាម្ចាស់ដូច្នេះ 10ពួកគេចំណាំបានថាគាត់ជាអ្នកដែល​បាន​អង្គុយ​សុំ​ទាននៅ​ខ្លោង​ទ្វារលំអនៃ​ព្រះ​វិហារនោះ​ពួកគេ​ក៏​នឹកអស្ចារ្យហើយស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះ​ហេតុការណ៍​ដែលកើតឡើង​ដល់​គាត់ 11កាលគាត់​កំពុង​កៀកដៃ​ជាមួយ​លោក​ពេត្រុសនិង​លោក​យ៉ូហាន​នោះ​បណ្ដាជនទាំងអស់​ក៏​រត់មកពួកគេនៅត្រង់សាលាសំណាក់​មួយ​ដែលហៅថា​សាលា​សំណាក់​សាឡូម៉ូន​ទាំង​ស្ញប់ស្ញែងយ៉ាងខ្លាំង 12ពេលលោក​ពេត្រុសឃើញដូច្នេះ​គាត់​ក៏និយាយទៅបណ្ដាជនទាំងនោះថា៖ ​«ឱ​បងប្អូនអ៊ីស្រាអែលអើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​នឹកអស្ចារ្យចំពោះ​ហេតុការណ៍​នេះដូច្នេះ? ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​សម្លឹងមើលយើងហាក់បីដូចជា​យើង​បាន​ធ្វើ​ឲ្យបុរសនេះដើរ​បាន​ដោយសារ​អំណាចរបស់យើង​ផ្ទាល់​​ដោយសារ​យើង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដូច្នេះ? 13ព្រះរបស់​លោក​អ័ប្រាហាំ​លោក​អ៊ីសាក​លោក​យ៉ាកុបជាព្រះនៃដូនតា​របស់​យើង​បាន​លើកតម្កើង​ព្រះ​យេស៊ូ​ជា​អ្នកបម្រើព្រះអង្គ​ដែល​អ្នករាល់គ្នា​បាន​ចាប់បញ្ជូន​ព្រះអង្គ​និង​បាន​បដិសេធនៅចំពោះមុខ​លោក​ពីឡាត់​កាល​ដែល​គាត់​សម្រេចថាដោះលែង​ព្រះអង្គ​នោះ។ 14អ្នករាល់គ្នាបាន​បដិសេធ​ព្រះ​ដ៏​បរិសុទ្ធនិងសុចរិតហើយ​បែរជា​សុំ​ឲ្យ​គេ​ដោះលែងឃាតករ​ឲ្យ​អ្នករាល់គ្នា​វិញ 15អ្នករាល់គ្នាបាន​សម្លាប់ម្ចាស់​នៃ​ជីវិតប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោសព្រះអង្គ​ឲ្យ​រស់​ពីការសោយទិវង្គត​ឡើង​វិញ​រីឯ​យើងជាបន្ទាល់​អំពី​ការនេះ 16ហើយដោយសារជំនឿលើព្រះនាម​របស់​ព្រះអង្គនេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នករាល់គ្នា​ឃើញនិងស្គាល់​នេះ​រឹងមាំ​គឺ​ដោយសារ​ជំនឿតាមរយៈព្រះអង្គ​នេះ​ហើយ​ដែល​បាន​ធ្វើឲ្យគាត់ជា​ទាំង​ស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា 17ដូច្នេះបងប្អូន​អើយ! ​ខ្ញុំដឹងថា​អ្នករាល់គ្នា​បាន​ប្រព្រឹត្ដដោយមិនដឹងដូចដែល​ពួក​អ្នកដឹកនាំ​របស់​អ្នករាល់គ្នា​បាន​ប្រព្រឹត្ដ​ដែរ 18ប៉ុន្ដែសេចក្ដី​ដែលព្រះជាម្ចាស់​បាន​ប្រកាស​ប្រាប់​ជា​មុនតាមរយៈមាត់​របស់​ពួក​អ្នកនាំព្រះបន្ទូលទាំងឡាយ​ថា​ព្រះ​គ្រិស្ដ​របស់​ព្រះជាម្ចាស់​ត្រូវ​រងទុក្ខវេទនា​នោះ​ព្រះជាម្ចាស់​បាន​សម្រេច​ការនេះ​តាម​របៀបនេះឯង 19ដូច្នេះចូរ​ប្រែចិត្ដហើយវិលមក​ឯ​ព្រះជាម្ចាស់​វិញដើម្បីឲ្យបាបរបស់អ្នករាល់គ្នា​បាន​លុបចេញ 20និងដើម្បី​ឲ្យ​មានពេលល្ហែល្ហើយ​ដែល​មក​ពី​ព្រះ​វត្ដមាន​របស់​ព្រះអម្ចាស់ព្រមទាំង​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ព្រះ​យេស៊ូ​មក​ជាមុន​ជា​ព្រះ​គ្រិស្ដដែល​ព្រះអង្គ​បាន​ជ្រើសរើសទុក​មក​ឯ​អ្នករាល់គ្នា 21ប៉ុន្ដែព្រះយេស៊ូនេះត្រូវគង់នៅ​ឯ​ស្ថានសួគ៌រហូតដល់ពេល​ដែល​ព្រះជាម្ចាស់​ស្ដារ​អ្វីៗ​ទាំងអស់​ឡើង​វិញ​ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​មក​តាមរយៈមាត់​របស់​ពួក​អ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម 22លោកម៉ូសេ​បាន​ថ្លែង​ទុក​ថាព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​អ្នករាល់គ្នា​នឹង​តាំងអ្នកនាំព្រះបន្ទូលម្នាក់​ដែល​ដូចជាខ្ញុំ​ដែរ​ពី​ក្នុងចំណោម​បងប្អូន​របស់​អ្នករាល់គ្នា​សម្រាប់​អ្នករាល់គ្នា​ចូរ​អ្នករាល់គ្នា​ស្ដាប់តាម​លោក​គ្រប់សេចក្ដីទាំងអស់ដែល​លោក​និយាយប្រាប់អ្នករាល់គ្នា​ចុះ 23រីឯអ្នក​ណាដែលមិន​ព្រម​ស្ដាប់តាមអ្នកនាំព្រះបន្ទូល​នោះ​គេ​នឹង​វិនាសបាត់ពី​ក្នុងចំណោម​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់ 24ហើយអ្នកនាំព្រះបន្ទូលទាំងឡាយចាប់ពី​លោក​សាំយូអែលព្រមទាំងអ្នកក្រោយៗទៀតសុទ្ធតែ​បាន​ប្រកាសប្រាប់ជាមុន​អំពី​គ្រានេះ 25អ្នករាល់គ្នានេះ​ហើយ​ជាកូនចៅរបស់ពួកអ្នកនាំព្រះបន្ទូលនិង​ជាកូនចៅ​នៃ​កិច្ចព្រមព្រៀងដែលព្រះជាម្ចាស់​បាន​ធ្វើជាមួយដូនតា​របស់​អ្នករាល់គ្នា​ដោយ​បាន​មានបន្ទូលទៅ​លោក​អ័ប្រាហាំថាគ្រួសារទាំងអស់នៅលើផែនដី​នឹង​ទទួលពរតាមរយៈពូជពង្ស​របស់​អ្នក 26ព្រះជាម្ចាស់បាន​ជ្រើសរើសអ្នកបម្រើ​របស់​ព្រះអង្គ​ហើយ​បាន​ចាត់លោក​ឲ្យ​មកឯ​អ្នករាល់គ្នាមុនគេ​ដើម្បី​ប្រទានពរ​ឲ្យ​អ្នករាល់គ្នាដោយបង្វែរ​អ្នករាល់គ្នា​ចេញពីសេចក្ដីអាក្រក់​របស់​អ្នករាល់គ្នារៀងៗខ្លួន»។
Copyright information for KhmKCB